
ធនធានការពារខ្លួនលើប្រព័ន្ធឌីជីថល
តើអ្នកឬនរណាម្នាក់ដែលអ្នកស្គាល់ កំពុងជួបប្រទះការយាយីតាមប្រព័ន្ធឌីជីថលមែនទេ?
ធនធានការពារខ្លួនលើប្រព័ន្ធឌីជីថលរបស់យើង ណែនាំដំណោះស្រាយសម្រាប់បញ្ហាបៀតបៀនជាក់លាក់ ដោយផ្អែកលើការស្រាវជ្រាវសិក្សារបស់យើង។
ក្នុងកំឡុងឆ្នាំ ២០២៣-២០២៤ ជាផ្នែកមួយនៃគម្រោងស្រាវជ្រាវ "ការតស៊ូមតិលើវេទិកាបណ្តាញសង្គមដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ" ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប ក្រុមការងាររបស់យើងបានសម្ភាសន៍អ្នកធ្វើការតស៊ូមតិលើសិទ្ធិឌីជីថល និងសកម្មជនចំនួន 40 នាក់ ដែលតំណាងឱ្យក្រុមងាយរងគ្រោះដូចជា (ស្ត្រី, LGBTQ+, ជនជាតិភាគតិច-សាសនា និងសកម្មជននៅតំបន់ដាច់ស្រយាល) មកពីប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា អំពីរបៀបដែលសហគមន៍របស់ពួកគេ កសាងភាពធន់ប្រឆាំងនឹងការបៀតបៀនលើប្រព័ន្ធឌីជីថល។ ចាប់តាំងពីពេលនោះមក ដោយមានការគាំទ្រពី WITNESS យើងបានប្រែក្លាយការស្រាវជ្រាវរបស់យើងទៅជាការផ្ដល់យោបល់ សមស្របសម្រាប់ឆ្លើយតបទៅនឹងការបៀតបៀនដែលកើតឡើងញឹកញ៉ាប់បំផុត។
ឧបត្ថម្ភដោយសហភាពអឺរ៉ុប។ ទោះជាយ៉ាងណា ទស្សនៈនិងមតិដែលបានបង្ហាញគឺជារបស់អ្នកនិពន្ធតែប៉ុណ្ណោះ ហើយមិនបានឆ្លុះបញ្ចាំងពីសហភាពអឺរ៉ុប ឬទីភ្នាក់ងារប្រតិបត្តិស្រាវជ្រាវអឺរ៉ុបនោះទេ។ ទាំងសហភាពអឺរ៉ុប និងអ្នកផ្តល់មូលនិធិ មិនទទួលខុសត្រូវចំពោះពួកគេឡើយ។
ធនធានរបស់យើង
អ្នកអាចស្វែងរកការផ្ដល់យោបល់របស់យើងខាងក្រោម ជជែកជាមួយ Telegram chatbot របស់យើង ឬទាញយឯកសារនៃសំណើរបស់យើង។ ការផ្តល់យោបល់របស់យើងនឹងត្រូវបានធ្វើបច្ចុប្បន្នភាពនៅពេលដែលមានធនធានថ្មីលេចឡើង។
(Creative Commons Attribution-NonCommercial 4.0 International License)
ខាងក្រោមនេះជាការណែនាំអំពីរបៀបដែលអ្នកអាចដោះស្រាយបញ្ហាដោយខ្លួនឯង
-
ក. ប្រសិនបើព័ត៌មានរបស់អ្នកត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬបណ្តាញទំនាក់ទំនងសង្គម៖ រាយការណ៍គណនីដែលបានផ្សព្វផ្សាយព័ត៌មានឯកជនរបស់អ្នក និងខ្លឹមសារដែលពួកគេបានផ្សព្វផ្សាយជាសាធារណៈទៅកាន់វេទិកា ឬសុំឱ្យមិត្តរបស់អ្នកជួយរាយការណ៍ នៅពេលអ្នកសម្រាកពីវេទិកាអនឡាញ (ការណែនាំ៖ Facebook, Instagram, X, TikTok, YouTube, Telegram, Viber, Line)
ខ. កំណត់មាតិកាបណ្តាញសង្គមរបស់អ្នកទៅជាឯកជន (ការណែនាំ៖ Facebook, Instagram, X, TikTok, YouTube)
គ. ប្រើការផ្ទៀងផ្ទាត់ពហុកត្តាសម្រាប់គណនីអនឡាញរបស់អ្នក (ការណែនាំ៖ Facebook, Instagram, X, YouTube, Telegram, Viber, Line)
ឃ. ពិចារណាប្រើកម្មវិធីទំនាក់ទំនងដែលមានសុវត្ថិភាពជាងមុនដូចជា៖ Signal, Proton Mail, Jitsi
ង. ពិចារណាផ្តល់ដំណឹងដល់អាជ្ញាធរអំពីអ្វីដែលបានកើតឡើង។
-
ក. ទាមទារគណនីដែលត្រូវបានលួចចូលរបស់អ្នកមកវិញ (ការណែនាំ៖ Facebook, Instagram, X, TikTok, YouTube, Telegram, Line)
ខ. ប្រើការផ្ទៀងផ្ទាត់ពហុកត្តាសម្រាប់គណនីអនឡាញរបស់អ្នក (ការណែនាំ៖ Facebook, Instagram, X, YouTube, Telegram, Viber, Line)
គ. ពិចារណាប្រើកម្មវិធីទំនាក់ទំនងដែលមានសុវត្ថិភាពជាងមុន៖ Signal, Proton Mail, Jitsi
-
ក. រាយការណ៍ពីសារគំរាមកំហែង ឬយាយី និងគណនីដែលបានផ្ញើសារបែបនេះទៅកាន់វេទិកា (ការណែនាំ៖ Facebook, Instagram, X, TikTok, YouTube, Telegram, Viber, Line)
ខ. បិទគណនីដែលគំរាមកំហែង ឬយាយី (ការណែនាំ៖ Facebook, Instagram, X, TikTok, Viber, Line)
គ. សុំឱ្យមិត្តរបស់អ្នកធ្វើការរាយការណ៍ដូចខាងលើជំនួសអ្នក ខណៈពេលដែលអ្នកឈប់សម្រាកពីវេទិកាអនឡាញ
ឃ. សម្រាប់សារគំរាមកំហែង៖ ពិចារណាផ្លាស់ប្តូរទីតាំងទៅកន្លែងដែលមានសុវត្ថិភាពជាងមុន ឬដំឡើង CCTV នៅទីតាំងរបស់អ្នក
ង. ពិចារណាផ្តល់ដំណឹងដល់អាជ្ញាធរអំពីអ្វីដែលបានកើតឡើង។
-
ក. រាយការណ៍អំពីគណនីដែលបានប្រមូលផ្តុំការវាយប្រហារ និងសាររបស់ពួកគេទៅកាន់វេទិកា (ការណែនាំ៖ Facebook, Instagram, X, TikTok, YouTube, Telegram, Viber, Line)
ខ. សុំឱ្យមិត្តរបស់អ្នកធ្វើសកម្មភាពខាងលើជំនួសអ្នក ខណៈពេលដែលអ្នកឈប់សម្រាកពីវេទិកាអនឡាញ
គ. ដំឡើងកាមេរ៉ាសុវត្ថិភាព (CCTV) នៅទីតាំងរបស់អ្នក
ឃ. ផ្លាស់ប្តូរទីតាំងទៅកន្លែងដែលមានសុវត្ថិភាពជាងមុន
ង. ពិចារណាផ្តល់ដំណឹងដល់អាជ្ញាធរអំពីអ្វីដែលបានកើតឡើង។
-
ការណែនាំអំពីរបៀបជួយអ្នកដទៃដោះស្រាយបញ្ហា
-
ក. ប្រសិនបើព័ត៌មានមិត្តរបស់អ្នក ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬវេទិកាផ្ញើសារ៖ រាយការណ៍អំពីគណនីដែលបានផ្សព្វផ្សាយព័ត៌មានឯកជនរបស់មិត្តរបស់អ្នកជាសាធារណៈ និងខ្លឹមសារដែលពួកគេបានផ្សព្វផ្សាយជាសាធារណៈទៅកាន់វេទិកា។ បន្តតាមដានគណនីដើម្បីមើលថាតើពួកគេបន្តផ្សព្វផ្សាយព័ត៌មានឯកជនរបស់មិត្តអ្នកជាសាធារណៈឬអត់។ សម្រាកនៅពេលអ្នកមានអារម្មណ៍ធុញថប់ (ការណែនាំ៖ Facebook, Instagram, X, TikTok, YouTube, Telegram, Viber, Line)
ខ. សុំឱ្យមិត្តរបស់អ្នកសម្រាកពីវេទិកាអនឡាញ
គ. សុំឱ្យមិត្តរបស់អ្នកកំណត់មាតិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេទៅជាឯកជន (ការណែនាំ៖ Facebook, Instagram, X, TikTok, YouTube)
ឃ. សុំឱ្យមិត្តរបស់អ្នកប្រើការផ្ទៀងផ្ទាត់ពហុកត្តាសម្រាប់គណនីអនឡាញរបស់ពួកគេ (ការណែនាំ៖ Facebook, Instagram, X, YouTube, Telegram, Viber, Line)
ង. សុំឱ្យមិត្តរបស់អ្នកពិចារណាប្រើប្រាស់កម្មវិធីទំនាក់ទំនងដែលមានសុវត្ថិភាពបន្ថែមទៀត៖ Signal, Proton Mail, Jitsi
ច. ពិចារណាផ្តល់ដំណឹងដល់អាជ្ញាធរអំពីអ្វីដែលបានកើតឡើង។
-
ក. សុំឱ្យមិត្តរបស់អ្នកទាមទារមកវិញនូវគណនីដែលត្រូវបានគេលួចចូល (ការណែនាំ៖ Facebook, Instagram, X, TikTok, YouTube, Telegram, Line)
ខ. សុំឱ្យមិត្តរបស់អ្នកប្រើការផ្ទៀងផ្ទាត់ពហុកត្តាសម្រាប់គណនីអនឡាញរបស់ពួកគេ (ការណែនាំ៖ Facebook, Instagram, X, YouTube, Telegram, Viber, Line)
គ. សុំឱ្យមិត្តរបស់អ្នកពិចារណាប្រើកម្មវិធីទំនាក់ទំនងដែលមានសុវត្ថិភាពជាងមុន៖ Signal, Proton Mail, Jitsi
-
ក. រាយការណ៍សារគំរាមកំហែង ឬការយាយី និងគណនីដែលបានផ្ញើសារបែបនេះទៅកាន់វេទិកា។ សម្រាកនៅពេលអ្នកមានអារម្មណ៍ធុញថប់ (ការណែនាំ៖ Facebook, Instagram, X, TikTok, YouTube, Telegram, Viber, Line)
ខ. ជួយមិត្តរបស់អ្នកបិទគណនីដែលគំរាមកំហែង ឬបៀតបៀនទាំងនោះ (ការណែនាំ៖ Facebook, Instagram, X, TikTok, Viber, Line)
គ. សុំឱ្យមិត្តរបស់អ្នកសម្រាកពីវេទិកាអនឡាញ
ឃ. សម្រាប់សារគម្រាមកំហែង៖ ពិចារណាជួយមិត្តរបស់អ្នកឱ្យផ្លាស់ប្តូរទីតាំងទៅកាន់ទីតាំងដែលមានសុវត្ថិភាព ឬដំឡើង CCTV នៅទីតាំងរបស់ពួកគេ
ង. ពិចារណាផ្តល់ដំណឹងដល់អាជ្ញាធរអំពីអ្វីដែលបានកើតឡើង។
-
ក. រាយការណ៍អំពីគណនីដែលបានប្រមូលផ្តុំការវាយប្រហារ និងសាររបស់ពួកគេទៅកាន់វេទិកា។ បន្តតាមដានគណនីដើម្បីមើលថាតើពួកគេបន្តប្រមូលផ្តុំការវាយប្រហារប្រឆាំងនឹងមិត្តរបស់អ្នកទៀតឬទេ។ សម្រាកនៅពេលអ្នកមានអារម្មណ៍ធុញថប់ (ការណែនាំ៖ Facebook, Instagram, X, TikTok, YouTube, Telegram, Viber, Line)
ខ. សុំឱ្យមិត្តរបស់អ្នកសម្រាកពីវេទិកាអនឡាញ
គ. ជួយមិត្តរបស់អ្នកឱ្យផ្លាស់ទៅទីតាំងដែលមានសុវត្ថិភាពជាងមុន ឬដំឡើងកាមេរ៉ាសុវត្ថិភាព CCTV នៅទីតាំងរបស់ពួកគេ
ឃ. ពិចារណាផ្តល់ដំណឹងដល់អាជ្ញាធរអំពីអ្វីដែលបានកើតឡើង។
-
ក. រាយការណ៍ព័ត៌មានមិនពិត និងគណនីដែលផ្សព្វផ្សាយព័ត៌មានបែបនេះទៅកាន់វេទិកា។ បន្តតាមដានគណនីដើម្បីមើលថាតើពួកគេបន្តផ្សព្វផ្សាយព័ត៌មានមិនពិតអំពីមិត្តរបស់អ្នក។ សម្រាកនៅពេលអ្នកមានអារម្មណ៍ធុញថប់ (ការណែនាំ៖ Facebook, Instagram, X, TikTok, YouTube, Telegram, Viber, Line)
ខ. សុំឱ្យមិត្តរបស់អ្នកសម្រាកពីវេទិកាអនឡាញសុំឱ្យមិត្តរបស់អ្នកធ្វើសកម្មភាពខាងលើជំនួសអ្នក ខណៈពេលដែលអ្នកឈប់សម្រាកពីវេទិកាអនឡាញ។
អ្នកអាចស្វែងរកធនធានស្រដៀងគ្នាផ្សេងទៀតអាចរកបាននៅ digisec.wiki
ទាញយឯកសារនៃសំណើរបស់យើង
Telegram Chatbot
ក្រុមការងាររបស់យើង
បណ្ឌិត ម៉ៃ វ៉ាន់ត្រាន
វ៉ាន់ គឺជាអ្នកស្រាវជ្រាវអន្តរវិន័យនៃវប្បធម៌ឌីជីថលនៅអាស៊ីអាគ្នេយ៍។ នាងមានមូលដ្ឋាននៅ Center for Digitalisation, Democracy and Innovation of Brussels School of Governance, Vrije Universiteit Brussel។ ការស្រាវជ្រាវរបស់នាងបានផ្តោតលើរបៀបដែលមនុស្សក្នុងសង្គមផ្លាស់ប្តូរជាមួយនឹងការលេចឡើងនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីៗ។
បណ្ឌិត Tuwanont Phattharathanasut
Tuwanont ជានិស្សិតស្រាវជ្រាវក្រោយថ្នាក់បណ្ឌិតនៅវិទ្យាស្ថានសម្រាប់ការសិក្សាអាស៊ី និងអាហ្វ្រិក Humboldt-Universität zu Berlin ។ ការស្រាវជ្រាវរបស់គាត់ស្ថិតនៅចំណុចប្រសព្វនៃសង្គមវិទ្យានយោបាយ យុវជន សកម្មជន និងលទ្ធិឆ្លងជាតិ ដោយផ្តោតជាពិសេសលើបណ្តាញសកម្មជនឆ្លងជាតិនៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍។ បន្ថែមពីលើការសិក្សារបស់គាត់ គាត់ក៏កំពុងចូលរួមក្នុងកិច្ចសន្ទនាជាមួយអ្នកប្រាជ្ញ និងសកម្មជន ដើម្បីស្វែងយល់ពីផលប៉ះពាល់ដ៏ទូលំទូលាយនៃការរកឃើញរបស់គាត់ចំពោះបញ្ហាប្រឈមសង្គមនយោបាយបច្ចុប្បន្ន។
Haymarn Soe Nyunt
Haymarn គឺជានិស្សិតសហជីព និងអ្នកស្រាវជ្រាវ ផ្តោតលើចលនាសង្គម ការបាត់បង់ទីលំនៅ ពលកម្មព្រឈមនានា និងការអប់រំ។ គាត់ធ្វើការជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Hta Naung និងជាសមាជិកនៃសាកលវិទ្យាល័យសហព័ន្ធនិម្មិត (VFU)។ គាត់កាន់តំណែងជាប្រធានគណៈកម្មាធិការអប់រំ និងស្រាវជ្រាវនៅសាកលវិទ្យាល័យ University of Yangon Students' Union និងដើរតួជាអ្នកតំណាងឱ្យសាកលវិទ្យាល័យ Yangon - University Interim Council (UYUIC)។ ការសរសេររបស់គាត់ត្រូវបានបង្ហាញនៅលើវេទិកាដូចជា Tea Circle, Visual Rebellion, Equal Times និង IJBS ជាដើម។
Lewis Young
Lewis ជាអ្នកស្រាវជ្រាវដែលធ្វើការលើការត្រួតពិនិត្យព័ត៌មានមិនពិតតាមអ៊ីនធឺណិត និងក្រៅបណ្តាញអ៊ីនធឺណិត និងខ្លឹមសារដែលបង្កគ្រោះថ្នាក់ទាក់ទងនឹង COVID-19 សន្តិសុខ និងបញ្ហាជម្លោះដែលអាចប៉ះពាល់ដល់ទិដ្ឋភាពសង្គមនៃប្រទេសមីយ៉ាន់ម៉ា។ បច្ចុប្បន្ននេះ គាត់កំពុងធ្វើការនៅ Intellectum Research Consortium ជាកន្លែងដែលគាត់បន្តចូលរួមក្នុងការច្នៃប្រឌិតឌីជីថល និងការស្រាវជ្រាវការផ្លាស់ប្តូរ។
Nalinthip Ekapong
Nalinthip បានបញ្ចប់ថ្នាក់អនុបណ្ឌិតពី Graduate School of Asia-Pacific Studies, Waseda University នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ចំណាប់អារម្មណ៍ស្រាវជ្រាវរបស់នាងផ្តោតលើនយោបាយ និងទំនាក់ទំនងអន្តរជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍។
ពៅសំណាង សុទ្ធ
សំណាងគឺជាសកម្មជន LGBTIQ+ នៅកម្ពុជា។
Thanh Nguyen
Thanh Nguyen បានរចនា និងបង្កើតគេហទំព័រនេះ។ ស្វែងយល់បន្ថែមអំពីស្នាដៃច្នៃប្រឌិតរបស់នាងនៅ tnguyen.webflow.io